តើអ្នកដឹងទេថា Microsoft បានទុកសិទ្ធិអោយ Windows ប្រើ Internet ចំនួន 20% នៃល្បឿនសរុបរបស់ Internet ដែលអ្នកបានប្រើ ដូចជា Update និងផ្ញើព័ត៌មានផ្សេងៗទៅអោយខាង Microsoft ដែលជាហេតុធ្វើអោយ
ល្បឿនដែលអ្នកប្រើមិនបានពេញលេញ ហើយណាមួយទាំងខ្ញុំទាំងគេមិនបានប្រើ Windows ដោយធ្វើការ Update ដោយស្វ័យប្រវត្តិបានឡើយ មកពីមិនមានអាជ្ញាប័ណ្ណ បើយើងប្រើ Windows គ្មានអាជ្ញាប័ណ្ណនោះយើងមិនអាច Update Windows ដោយស្វ័យប្រវត្តិបានទេ។

ដូចនេះដើម្បីទាញយកល្បឿន Internet 20% ដែល Windows លាក់ទុកប្រើយកមកបង្គ្រប់ប្រើការអោយបាន 100% វិញនោះសូមមើលតាមរបៀបខាងក្រោម៖
- ចុចបើក RUN ដោយចុចប៊ូតុង Windows + R រួចវាយពាក្យ gpedit.msc ឬមួយទៀត វាយពាក្យក្នុងប្រអប់ស្វែងរករបស់ Start Menu សូមមើលរូបខាងក្រោម
- ចូលទៅកាន់ Local Computer Policy => Computer Configuration => Administrative Templates => Network => QOS Packet Scheduler => Limit Reservable Bandwidth. រួចចុចបើកវា
- រើសយក Enabled រួចដូរតម្លៃត្រង់កន្លែង Bandwidth limit (%) ស្មើ 0 (សូន្យ) ចុច Ok ជាការស្រេច។ សូមមើលរូបខាងក្រោម
ដូចនេះអ្នកលែងបាត់ល្បឿន Internet ទៀតហើយ តែក៏អាចមានការខ្ជះខ្ជាយ Internet ដោយករណីផ្សេងៗដែរ។ ចាំជួបគ្នាពេលក្រោយទៀតជាមួយការប្រើ internet ដោយត្រឹមត្រូវ។
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.