ប្តូរ Statusbar ពីខ្មៅមកថ្លាក្នុង Android
ថ្ងៃនេះអផ្សុកអង្គុយសំកុកមិនដឹងធ្វើអី មានទូរស័ព្ទ Android មួយទើបតែសន្សំលុយទិញបានគ្រាន់នឹងទុកឆ្កឹះឆ្គៀលលេង ក៏នឹកឃើញគន្លឹះមួយ គឺប្តូរពណ៍ខ្មៅនៅ Statusbar (និយាយឲ្យស្រួលយល់គឺនៅពីក្រោយអាកន្លែងដាក់បង្ហាញនូវម៉ោង ថ្មរ សេវា និងនិងការជូនដំណឹងផ្សេងៗ) ឲ្យវាប្តូរមកជាថ្លាដូចកញ្ជក់ មើលឃើញដល់ Wallpaper តាហ្មង :D កន្លងមកខ្ញុំជឿជាក់ថា បងប្អូនក៏ទើសចិត្ត ទើសភ្នែកហ្នឹងអាពណ៍ខ្មៅៗនេះមិនចាញ់ខ្ញុំទេ។
បន្ទាប់ពីអានហើយ ប្រហែលជានឹងអន្ទះសាចង់ប្តូរភ្លាមៗ :D តែសម្រាប់ Kitkat 4.4 ឫ Galaxy S4 របស់គេនោះថ្លាស្រេចមិនបាចខ្វាយខ្វល់ប្តូរអីទេ។គន្លឹះមួយនេះមិនងាយស្រួលប៉ុន្មានទេទាមទាឲ្យយកចិត្តទុកដាក់អានបន្តិច
អូខេចាប់ផ្តើម៖
អូរភ្លេចបានតែទូរស័ព្ទដែល Root រួចតែប៉ុណ្ណោះ
1 ទាញកម្មវិធីទាំង 2 ខាងក្រោមនេះហើយ Install ទាំងអស់
XposedInstaller_2.1.3.apk (532 KB)
XposedTweakbox_1.4.0.apk (68 KB)
2 បើកម្មវិធី XposedInstaller+ => ចុចលើ Install/Update (ចុច Allow ដើម្បីអនុញ្ញាតវាឲ្យដំណើការជា Supperuser) => Ok
3 រកមើលពាក្យ Modules => ដាក់គ្រិសលើកម្មវិធី XposedTweakbox_1.4.0
4 ចុចលើ XposedTweakbox_1.4.0 រើសយក Launch
5 ចុច Statusbar ដាក់គ្រិសកន្លែង Backroud color
6 ចុចលើប្រអប់ពណ៍ខ្មៅក្បែគ្រិសនោះ បន្ទាប់មកសូមទាញ ចំណុចដៅពណ៍ទៅទីតាំងដែលគ្មានផ្ទៃ ឬ ផ្ទៃថ្លា (រាងជ្រុងៗ)
7 ធ្វើការ Restart បិទបើកទូរស័ព្ទអ្នកនឹងទទួលបាន Statusbar ថ្លានោះហើយ
បញ្ជាក់៖ ខ្ញុំធ្វើជោគជ័យលើ SII និង Note II ចំពោះម៉ូឌែលផ្សេងខ្ញុំមិនដឹងថាជោគជ័យឫមានបញ្ហាអី ឫអត់ទេ សូមទទួលខុសត្រូវដោយខ្លួនឯង!
យ៉ាងម៉ិចយ៉ាងម៉ាជួយដាក់មតិយោបល់ម្នាក់មួយផង :)
0 comments:
Post a Comment