Sunday, February 9, 2014

iphone-5c1



ស្របជាមួយ​នឹង​បច្ចេកវិទ្យា​ iOS 7 ដែល​មាន​ភាព​ស្រស់ស្អាត និង​ទាក់ទាញ​ឲ្យ​អ្នក​ប្រើ iPhone ស្ទើរតែ​ទាំងអស់ Upgrade ពី iOS 6 ទៅ iOS 7 ដែល​ក្នុងនោះ​រួម​មាន iPhone 4, 4S, iPad 2 ជាដើម ។ ឧបករណ៍ iOS ស៊េរីមុនៗ​ទាំងនេះ អាចនឹង​មាន​បញ្ហា​ថ្ម បន្ទាប់​ពី​លោកអ្នក Upgrade ពីជំនាន់ iOS 5 ឬ iOS 6 ដែល​ធ្លាប់​ដំណើរ​ការ​ស្រួល មក​ iOS 7 ថ្មី ។ ប្រសិន​បើ​លោកអ្នក​កំពុងតែ​ជួប​បញ្ហានេះ សូម​បន្ត​អាន​ពី​គន្លឹះ និង​ដំណោះស្រាយ​​ដែល​នឹង​ជួយ​ឲ្យ iPhone ឬ iPad លោកអ្នក​មិនងាយ​នឹង​ខូចថ្ម ឬកុំឲ្យ​វា​ឆាប់​អស់​ថ្ម​ដូចមុនទៀត ។
ដើម្បី​ដោះស្រាយ​​​បញ្ហា​ថាម​ពល​ថ្ម​មួយនេះ មិនមាន​អ្វី​ដែល​លោកអ្នក​មិនអាច​ធ្វើ​បាននោះទេ សូម​កាន់​ទូរសព្ទ​ក្នុង​ដៃ​អ្នក ហើយ​អាន​ពី​គន្លឹះ​ដែល​សំបុកអាយធី​នឹង​បង្ហាញជូន​ ។

១. បិទ Background App Refresh

ដំណើរ​ការ​នៅក្នុង iPhone/iPad គឺពឹង​ផ្អែក​លើ​ថាមពល​ថ្មទាំងស្រុង ។ ប្រសិន​បើ​លោកអ្នក​អនុញ្ញាត​ឲ្យកម្មវិធី Refresh រហូត ទោះ​លោកអ្នក​មិនប្រើ​ក៏ដោយនោះ វាពិត​ជារឿង​ដែល​ខាត​បង់មួយ ដែល​លោកអ្នក​មិនគួរ​បណ្តោយ​ឲ្យ iPhone/iPad ចំណាយ​ថាមពល​ថ្ម​លើ​​កម្មវិធី​​មិនប្រើ​ឡើយ ។ លោកអ្នក​អាច​ជ្រើស​រើស​កម្មវិធីណាមួយ ដែល​ចង់​ឲ្យ​ Refresh រហូត​ដែល​អាច​ឲ្យ​លោកអ្នក​ទទួល​បាន​ការជូនដំណឹង ឬ​ឲ្យ​កម្មវិធី​បន្ត​ដំណើរការ​ ផ្ទុយទៅវិញ បើ​លោកអ្នក​គិត​ថា​មិន​សូវជាសំខាន់ សូម​បិទ​ត្រង់​ចំណុច Background App Refresh នេះចោល​តែម្តង ។
Background_App_Refresh

២. បិទ​កម្មវិធី​ស្វែងរក​ទីតាំង (Location-Tracking)

កម្មវិធីជាច្រើន​ដូចជា Google Maps និង Twitter រួមទាំងកាមេរ៉ា iOS  តែងតែ​ស្វែងរក ចាប់​យកទីតាំង​ដែល​លោកអ្នកកំពុង​ថត​រូប ឬប្រើ Twitter ។ លោកអ្នក​អាច​បិទ​កម្មវិធីណាមួយ​ដែល​លោកអ្នក​គិតថា មិនចង់​ឲ្យ​ចំណាយ​ថាមពល និង Wifi ដើម្បី​ចាប់​យក​ទីតាំងណាមួយ ឬអាច​បិទ​ Location Services ទាំងអស់​ក៏បាន ។ ដើម្បី​បិទ​សូម​ចូល​ទៅកាន់ Settings > Privacy > Location Services ។
Location_Services

៣. បិទ AirDrop

AirDrop ជាកម្មវិធី​ពិសេសមួយ​អនុញ្ញាតឲ្យ​លោកអ្នក​ចែករំលែក Files ជាមួយ​អ្នក​ប្រើ​ប្រាស់ផ្សេងទៀត​ ដែល​នៅ​លើបណ្តាញ​តែមួយ ។ ប្រសិន​បើ​លោកអ្នក​លែង​ប្រើ​ បន្ទាប់​ពី​ចែក​រំលែក​រួច សូម​កុំភ្លេច​បិទ​វាផង ដែល​ AirDrop តម្រូវ​ប្រើ Bluetooth ដែល​ចំណាយ​ថាមពល​ថ្ម​មួយចំនួន​ផងដែរ ។

៤. បន្ថយ​ពន្លឺ​អេក្រង់

អ្នក​ប្រើប្រាស់​ភាគច្រើន​​បាន​ដឹង​ចំណុច​នេះ ដែល​ការ​បន្ថយ​ពន្លឺអេក្រង់​អាច​កុំឲ្យឧបករណ៍ iOS មិនចំណាយ​ថាមពល​ច្រើន និង​កុំឲ្យ​ប៉ះពាល់​ដល់​ភ្នែក​ផងដែរ ។ សូម​កុំរំលង​ចំណុចនេះ ប្រសិនបើ​ iPhone (ជាពិសេស iaPad) ត្រូវ​បានប្រើដោយ​ក្មេងៗ ដែល​ភាគច្រើន​ពូកគេ​ចូលចិត្ត​សម្លឹង​មើលជិត ហើយ​បើ​មានពន្លឺ​ជះ​មកខ្លាំងទៀត នោះ​ប្រាកដណាស់​ថា​វាប៉ះពាល់​ដល់​ភ្នែក ដោយផ្ទាល់ ។ លោកអ្នក​អាច​កំណត់​ពន្លឺ​​ស្វ័យ​ប្រវត្តិ ដែល​វានឹង​អាស្រ័យលើ​បរិស្ថាន​ពន្លឺ​នៅជុំវិញ​លោកអ្នក ដោយ​ចូល​ទៅកំណត់​នៅ Settings > Wallpapers & Brightness ។

៥. ស្វែងរក​ជាមួយ Spotlight

បច្ចេកទេស​ស្វែងរក​ឯកសារ​​របស់​ iOS 7 លើ​ឧបករណ៍ iOS ដែល​លោកអ្នក​អាច​ស្វែងរកឯកសារណាមួយ ដោយ​គ្រាន់​តែ​ទាញ​ចុះមកក្រោម នោះ​វានឹង​លោត​បង្ហាញ​ប្រអប់​ស្វែងរក​ចេញ​មក ដែលគេហៅថា Spotlight ។ ពេលដែល​លោកអ្នក​វាយ​ស្វែងរក វានឹង​បង្ហាញ​ទិន្នន័យ​មកពី​ច្រើន​ចំណាត់ថ្នាក់ ដូចជា​បង្ហាញទិន្នន័យទាក់ទង​នឹង Applicatiom, Contacts, Music ជាដើម ។ សូម​ដកធីក​ចេញពី​​ចំណាត់​ថ្នាក់​មួយណា ដែល​លោកអ្នក​មិនសូវ​ធ្វើ​ការ​ស្វែងរក ដើម្បី​ឲ្យ​ចំណេញ​ពេលវេលា​ផង និង​ចំណាយ​ថាមពល​ថ្ម​ច្រើនផង ។ លោកអ្នក​អាច​ចូល​ទៅ​កំណត់​នៅ Settings > General > Spotlight ។
SpotLight
ជាការពិតណាស់ នៅពេលដែល​លោកអ្នក​ចំណាយ​ថាមពល​ថ្ម​ច្រើនជាប្រចាំ នោះ​ iPhone/iPad លោកអ្នក​នឹង​កាន់តែ​ខ្សោយ​សមត្ថភាព​បន្តិច​ម្តងៗ រហូតដល់​ឆាប់​ខូច​ ។ សូម​​ថែទាំ​ការប្រើប្រាស់ទូរសព្ទ​នានា ជាពិសេស​ថ្ម ឲ្យ​មាន​អាយុកាល​បាន​យូរ វាក៏ជាផ្នែកមួយ​សម្រាប់​លោកអ្នក ក្នុងការសន្សំ​សំចៃ​ប្រាក់​កាស​ផងដែរ ។

ប្រភពពី ៖ សំបុកអាយធី

0 comments:

Post a Comment