Thursday, January 23, 2014



ដើម្បី​ធ្វើការ​បង្កើត​នូវ​កម្មវិធី​ទស្សន៍​ទាយ​លេខ​ទូរស័ព្ទ​តាម​រួប​ ភាព​ខាង​លើ​បាន​យើង​ត្រូវ​ធ្វើការ​បង្កើត​នូវ​ Database មួយ​ដើម្បី​រក្សាទុក​នូវទិន្នន័យ​នៃ​​លទ្ធផល​ដោយ​ប្រើប្រាស់​នូវ​ Notepad និង​ធ្វើការ​ Design Form ដោយ​ទាញ​យក​នូវ​ Controls មួយ​ចំនួន​ដូច​ខាងក្រោម​៖​
  • ទាញ​យក​ Label ចំនួន​២ ដែល​ឲ្យ​ឈ្មោះ​ និង​តួនាទី​ដូចជា​៖​
    • Label 1: ឲ្យ​ឈ្មោះ​ lbltime សម្រាប់​ធ្វើការ​ចាប់​យក​ Default ម៉ោង​ពី​ម៉ាស៊ីន​កុំព្យូទ័រ​
    • Label 2: ឲ្យ​ឈ្មោះ​ lblerror សម្រាប់​ធ្វើការ​បង្ហាញ​ចេញ​នូវ​តម្លៃ​ Error ណាមួយ​ពេល​មាន​កំហុស​
  • ទាញ​យក​ TextBox ចំនួន​៣ ដែល​ឲ្យ​ឈ្មោះ​ និង​តួនាទី​ដូចជា​៖​
    • TextBox 1: ឲ្យ​ឈ្មោះ​ txtinputnum សម្រាប់​ធ្វើការវាយ​បញ្ចូល​លេខ​ទូរស័ព្ទ​ដែល​ចង់​ទស្សន៍ទាយ​​
    • TextBox 2: ឲ្យ​ឈ្មោះ​ txtno សម្រាប់​ធ្វើការ​ចាប់​យក​លេខ​រៀង​នៃ​លទ្ធផល​ពី Database​
    • TextBox 3: ឲ្យ​ឈ្មោះ​ txtresult សម្រាប់​ធ្វើការ​ចាប់​យក​លទ្ធផល​ពី Database​ មក​ធ្វើការ​បង្ហាញ​នៅ​លើ​ TextBox
  • ទាញ​យក​ Button ចំនួន​២ ដែល​ឲ្យ​ឈ្មោះ​ និង​តួនាទី​ដូចជា​៖​
    • Button 1: ឲ្យ​ឈ្មោះ​ btnstart សម្រាប់​ធ្វើការ​បង្កើត​នូវ​ Action Code ដើម្បី​ធ្វើការ​ទាញ​យក​តម្លៃ​នៃ​លទ្ធ​ផល​ពី​ Database​
    • Button 2: ឲ្យ​ឈ្មោះ​ btnrestart សម្រាប់​ធ្វើការ​ទស្សន៍​ទាយ​លេខ​ទូរស័ព្ទ​ផ្សេង​ទៀត​​
នៅ​ពេល​ដែល​អ្នក​ធ្វើការ​ Design Form រួចរាល់​អ្នក​ត្រូវ​ធ្វើការ​សរសេរ​កូដ​ ដូចនេះ​សូម​ធ្វើការ​ទាញ​យក​កូដ​ និង​កម្មវិធី​ទស្សន៍ទាយ​លេខ​ទូរស័ព្ទ​ខាង​ក្រោម​៖​

Next
Newer Post
Previous
This is the last post.

0 comments:

Post a Comment