Thursday, January 23, 2014



ការ Scan Removable Drives គឺជាកត្តាដ៏សំខាន់មួយសម្រាប់ ការប្រើប្រាស់ម៉ាស៊ីនកុំព្យូទ័រទូទៅព្រោះថា ក្រោយពីលោកអ្នកបានតម្លើង Windows រួចចាំបាច់ត្រូវធ្វើការតម្លើង Drivers បន្តទៀតដូចជា VGA ឬ Audio Drivers ជាដើមដើម្បីអាចស្តាប់សម្លេង និងមើលរូបភាពវីដេអូនៅលើ ម៉ាស៊ីនកុំព្យូទ័រនោះបានច្បាស់ល្អ។  ដោយឡែកចំពោះគ្រប់ឧបករណ៍ផ្សេងៗ ក៏មិនខុសគ្នាដែរ កាលបើលោកអ្នកចង់ប្រើប្រាស់ជាមួយនឹងម៉ាស៊ីន កុំព្យូទ័រ លុះត្រាណាបានតម្លើង Dirver របស់ឧបករណ៍នោះជាមុនសិន ប៉ុន្តែជួន កាល Driver នោះអាចមាន ស្រាប់ៗ ហើយពេលខ្លះគឺតម្រូវឲ្យលោកអ្នកធ្វើការស្វែងរកតាមរយៈកម្មវិធីជំនួយ ឬ Windows Defender តែម្តងដែលជាទូទៅមុខងារនេះគឺមិនអាចប្រើប្រាស់ក្នុងគោលដៅស្គែន  Removable Drives បានឡើយ តែនៅនាទីនេះទស្សនាវដ្តីទីក្រុងពត៌មានវិទ្យានឹងបង្ហាញលោកអ្នកបានជ្រាបពីរបៀបប្រើប្រាស់ Windows Defender ដើម្បីស្គែនរក Removable Drives ដោយស្វ័យប្រវត្តដូចតទៅ ។
១. ជាបឋម លោកអ្នកចាំបាច់ត្រូវដំណើរការមុខងារ Windows Defender ជាមុនសិន ដោយវាយពាក្យថា “Windows Defender” ចូលទៅក្នុង Start Screen ។
២. នៅពេលផ្ទាំងមុខងារ Windows Defender បានបើកបង្ហាញសូម លោកអ្នកចុចលើតាប Settings ដែលស្ថិត នៅខាងចុងគេបង្អស់ ។  
៣. បន្ទាប់មកតម្រូវឲ្យលោកអ្នកចុចលើ Advanced Settings ដែល ស្ថិតនៅផ្នែកខាងឆ្វេងរួចហើយបន្ត ដាក់ធីកលើប្រអប់ “Scan Removable Drives” ត្រង់ផ្នែកខាងស្តាំវិញម្តង ។  
៤. ជាចុងក្រោយ គឺលោកអ្នកគ្រាន់តែដោតឧបករណ៍ផ្សេងៗ ដូចជា USB Drive ជាដើមភ្ជាប់ជាមួយ ម៉ាស៊ីនកុំព្យូទ័រភ្លាមនោះ លោកអ្នកនឹង ឃើញថាការស្គែនរក Driver របស់ឧបករណ៍ខាងលើក៏ចាប់ផ្តើម ដំណើរការ ឡើងដោយស្វ័យប្រវត្តតែម្តង ៕

0 comments:

Post a Comment