Windows8 បន្ថែមមកជាមួយលក្ខណៈថ្មីៗជាច្រើនធ្វើលោកអ្នកពេញចិត្ត
និងប្រើប្រាស់ជាមួយវា។ ដោយឡែកវាក៏បានលាក់នូវមុខងារ Startប៊ូតុង
ដែលជាហេតុធ្វើឲ្យចំនាយពេលយូរលើការបិទម៉ាស៊ីនកុំព្យូទ័រ។
យើងសូមលើកយកពីបៀបShutdown យ៉ាងងាយស្រួលមកបង្ហាញដល់លោកអ្នក។
១. ជាដំបូងចុចMouse ខាងស្តាំលើ Desktop រួចបង្កើត Shortcut ថ្មីមួយ។
២. ក្រោយមកសូមវាយបញ្ចូលពាក្យនេះដាក់ប្រអប់:shutdown /s /t 0 បន្ទាប់ចុច Next ប៊ូតុង។
៣. ហើយដាក់ឈ្មោះឲ្យ Shortcut ថ្មីរបស់លោកអ្នក ចុចFinish ប៊ូតុង។
៤. ក្រោយពីបានបង្កើត Shortcut រួចហើយចុច Mouse ខាងស្តាំលើ Shortcut រួចយកពាក្យ Properties ។
៥. បន្ទាប់ចុចលើ Change Icon ប៊ូតុង។
៦. មានរូប icon ជាច្រើន ហើយលោកអ្នកអាចជ្រើសរើសវាយកមក ប្រើប្រាស់ ដើម្បីដាក់លើ Shortcut ថ្មីនោះ។
៧. ចុងបញ្ចប់លោកអ្នកទទួលបានការ Shutdown បានយ៉ាង ងាយស្រួល គ្រាន់ចុចលើ shortcut នោះជាការស្រេច៕
សូមសាកល្បងទាំងអស់គ្នា
0 comments:
Post a Comment