Tuesday, February 4, 2014

   អារម្ភកថា : ស្នាដៃ លោកតា​មាស​នេះ គឺ​ជា​ពាក្យ​បណ្ដាំ​ឲ្យ​កូនចៅ​ក្រោយ​ទុកជា​គតិ​ដកស្រង់​ពី​បទពិសោធន៍ របស់​លោក​នៅ​សតវត្ស​ទី 19 និង​ដើម​សតវត្ស​ទី 20 ។ រឿង​នេះ​ទៀត​សោត​គឺ​កញ្ចក់​ឆ្លុះ​មើល​សង្គម និង​ប្រវត្តិសាស្ត្រ​ស្រុកខ្មែរ​នៅ​សម័យ​នោះ។ តា​មាស​បាន​រស់នៅ​ក្នុង​រាជ្យ​ស្ដេច​អង្គ​ចន្ទ ក្សត្រីយ៍​អង្គ​ម៉ី ស្ដេច​អង្គ​ឌួង ស្ដេច​នរោត្ដម និង​ដើម​រាជ្យ​ស្ដេច​ស៊ីសុវត្ថិ បាន​សេចក្ដី​ថា លោក​បាន​ស្គាល់​ជីវភាព​ប្រជាជន​ខ្មែរ​ក្នុង​រជ្ជកាល 5 រាជ្យ​ស្ដេច​ខ្មែរ។ នេះ​ជា​សក្ខីភាព​នៃ​ការ​រស់នៅ​ក្នុង​កំណត់​កាល​ប្រហែល 80 ឆ្នាំ គឺ​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​យើង​តាម​រយៈ​តា​មាស​ជា​ប្រជាជន​ម្នាក់ ដែល​គ្មាន​ទំនោរ​នយោបាយ។ លោក​ចង់​ផ្ដាំ​ដល់​ទៅ​ជនានុជន​មាតុភូមិ​ឲ្យ​យល់ដឹង​ពី​ភាព​តោកយ៉ាក ទុរ្ភិក្ស សង្គ្រាម​រាំងជល ការ​ព្រាត់ប្រាស​គ្រួសារ​បងប្អូន​ប្ដី​ប្រពន្ធ​កូនចៅ ក្នុង​សម័យកាល​មួយ​ដ៏​វែង​រហូត​ដល់​សម័យ​អាណាព្យាបាល​បារាំងសែស។

   ដោយ អត្ថបទ​បណ្ដាំ​តា​មាស​នេះ ជា​អត្ថបទ​នៅ​សតវត្ស​ទី 20 នៅ​ពេល​ដែល​ប្រទេស​យើង​ចាប់​មាន​អក្សរសិល្ប៍​ជា​លើក​ទី 1 ដែរ គឺ​នៅ​ឆ្នាំ 1907-1908។ រោងពុម្ព​អក្សរខ្មែរ​នេះ បាន​ចូល​មក​ភ្នំពេញ​ដំបូង​គឺ​សម្រាប់​បោះពុម្ព​ឯកសារ​រដ្ឋបាល​បារាំង សៀវភៅ​ធម៌​គ្រិស្ដសាសនា និង​អត្ថបទ​សិក្សា​នៃ​ស្ថាប័ន​វិទ្យាសាស្ត្រ​ ដូចជា សាលា​បារាំង​ចុង​បូព៌ា​ប្រទេស​ជាដើម។ រឿង​បណ្ដាំ​តា​មាស​នេះ ជា​អត្ថបទ​អក្សរសិល្ប៍​បោះពុម្ព​លើក​ទី 1 បន្ទាប់​ពី​ការ​នាំចូល​នូវ​បច្ចេកទេស​ថ្មី​ទំនើប​នេះ ព្រោះ​ដើម​ឡើយ យើង​ធ្លាប់តែ​ចម្លង​ដោយ​ដៃ​លើ​ក្រដាស ឬ​ចារ​លើ​ស្លឹក​ត្នោត ស្លឹករឹត ។ល។

៙ ព័ត៌មាន​ទាញ​យក ៖

- ឈ្មោះ​សៀវភៅ : បណ្ដាំ​តា​មាស
- អារម្ភកថា និង​ចេញ​ផ្សាយ​ដោយ : ​​បណ្ឌិត ឃីង ហុកឌី (2007)
- វាយ​អត្ថបទ​សារ​ឡើង​វិញ​ដោយ : ប្លក​តា​ម៉ាប់ យាយ​ម៉ាប់
- ទំហំ​ឯកសារ : 214 KB ជា​ប្រភេទ : PDF
- ទីតាំង​ទាញ​យក : Click Here!!!
- ប្រភពពី៖ Akbalthom.blogspot.com

0 comments:

Post a Comment