Wednesday, July 2, 2014

 

កាល ​ពី​រសៀល​ម្សិលមិញ​នេះ បណ្ដាញ​សង្គម Facebook ដែល​មាន​អ្នក​ប្រើប្រាស់​ប្រចាំ​ខែ ១,២៣​ពាន់​លាន​នាក់ បាន​ដាច់​បើក​លែង​ចេញ ដោយ​គ្រាន់​តែ​លោត​បង្ហាញ​សារ​ថា “Sorry, something went wrong. We’re working on getting this fixed as soon as we can”។

ការ ​ដាច់​ប្រមាណ​ជា​ជាង ១០​នាទី​ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ Facebook បង្ក​ការ​ភ្ញាក់ផ្អើល​តែ​មែន​ទែន​ដល់​អ្នក​ប្រើប្រាស់​ទូទាំង​ពិភពលោក ស្រប​​ពេល​ដែល​អ្នក​លេង​រាប់​លាន​នាក់​ភ័យ​ខ្លាច​បាត់​បង់​ទិន្នន័យ សារ ជា​ពិសេស​រូបភាព និង​វីដេអូ​ដែល​គេ​បាន​បង្ហោះ​សំញែង​ក្នុង​ Facebook។
រហូត​មក​ដល់​ពេល​នេះ Facebook មិន​ទាន់​បញ្ជាក់​ប្រាប់​មូលហេតុ​នៃ​ការ​រអាក់រអួល​កាល​ពី​ម្សិលមិញ​នៅ​ឡើយ។
ដើម្បី ​បង្ការ​ក្រែងលោ Facebook ដាច់​ម្ដង​ទៀត​មិន​ត្រលប់​មក​វិញយើងនឹង​បង្ហាញ​ពី​វិធី back up ទិន្នន័យ​ផ្ទាល់​ខ្លួន, សារ, wall post, រូបភាព និង​វីដេអូ ពី Facebook ទុក៖
១. ចុច​ប៊ូតុង​ស្ដាំ​ផ្នែក​ខាង​លើ រួច​ជ្រើស​យក «settings»
២. ចុច​ «download a copy» នៃ​ទិន្នន័យ Facebook របស់​អ្នក
៣. ចុច «Start My Archive»
៤. វា​នឹង​លោត​ចេញ​ផ្ទាំង «Request My Download» រួច​ចុច «Start My Archive»
៥. អ្នក​នឹង​ទទួល​បាន​អ៊ីមែល​បញ្ជាក់​ថា អ្នក​បាន Request a copy of your facebook data។
៦. បន្តិច ​ក្រោយ​មក អ្នក​នឹង​ទទួល​បាន​អ៊ីមែល​មួយ​ផ្សេង​ទៀត​ពី Facebook ដែល​បង្ហាញ​តំណ​ភ្ជាប់​សម្រាប់​ចុច​ដោនឡូត​យក​ទិន្នន័យ back-up របស់​អ្នក។ ចុច​តំណ​ភ្ជាប់​នៅ​ខាង​ក្រោម​អ៊ីមែល។
៧. ចុច​ «Download Archive» រួច​បំពេញ password ជា​ការ​ស្រេច ហើយ​ទិន្នន័យ​នឹង​រក្សា​ទុក​លើ​កុំព្យូទ័រ​អ្នក។
កុំ​ភ្លេច សាកល្បង​ទាំង​អស់​គ្នា​ណា៎!

ប្រភពៈ​ sabay.com

0 comments:

Post a Comment