* តម្រូវ​ការ
- ត្រូវ​មាន iPhone 4, iPhone 4s, iPhone 5, iPhone 5c, iPhone 5s, iPod touch 5th gen, iPad 2, iPad 3, iPad 4, iPad Air, iPad mini, iPad mini with Retina Display
- កម្មវិធី iTunes កំណែប្រែ​ចុង​ក្រោយ​បង្អស់​សម្រាប់ Windows។ ចុច​ទី​នេះ ដើម្បី​ដោនឡូត!
- ពិនិត្យ​មើល​គណនី iCloud ជាមុន​សិន ពោល​គឺ​បិទ (Turn off) “Find-My-iPhone” និង sign out គណនី iCloud។ ម្យ៉ាង​ទៀត ដើម្បី​ការពារ​ក្រែង​លោ​​ជាប់​គណនី iCloud របស់​ម្ចាស់​មុន
- ត្រូវ Back up ទិន្នន័យ​លើ​កុំព្យូទ័រ​ពេល​ភ្ជាប់​នឹង iTunes ជា​ចាំបាច់ ក្រែងលោ​មាន​បញ្ហា​ពេល jailbreak
* របៀប​ jailbreak
- ដោនឡូត​យក jailbreak tool ពី PanGu ជា​មុន​សិន ដោយ​ចុច​ត្រង់​នេះ…
- ភ្ជាប់ iPhone/ iPad/ iPod របស់​អ្នក​ដែល​ដំណើរការ​ដោយ iOS 7.1/ 7.1.1 ទៅ​នឹង​កុំព្យូទ័រ
- បើក​កម្មវិធី Pangu v1.0.exe ដែល​ទើប​ដោនឡូន​រួច​នៅ​លើ Windows។
- កុំ​ខ្វល់​ពេល​ឃើញ​អក្សរ​រញ៉េរញ៉ៃ​មិន​ស្គាល់ ព្រោះ​វា​ជា​អក្សរ​ចិន (មើល​វីដេអូ)
- ដក​សញ្ញា (√) នៅ​ក្នុង​ប្រអប់ (មើល​រូបភាព) រួច​ចុច​ប៊ូតុង “Start Jailbreak”
- កម្មវិធី Pangu នឹង​តម្រូវ​ឲ្យ​អ្នក​ប្ដូរ​ថ្ងៃ​ខែ​ឆ្នាំ​របស់ device ដោយ​ចូល​ទៅ Settings> General > Date & Time រួច​បិទ​មុខងារ «Automatically» និង​កំណត់​យក​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ ២០១៤ (June 2, 2014)
- Jailbreak ចាប់​ផ្ដើម​ដំណើរ​ការ ហើយ​អ្នក​នឹង​ឃើញ icon កម្មវិធី Pangu លោត​លើ screen រួច​ចុច​លើ icon នោះ ដើម្បី​បើក​កម្មវិធី Pangu និង jailbreak
- អ្នក​ត្រូវ​រង់ចាំ​ដោយ​អត់ធ្មត់​រយៈ​ពេល​ពី ១០ ទៅ ១៥ នាទី​ដើម្បី​ឲ្យ​ដំណើរការ jailbreak ចប់​សព្វ​គ្រប់។


- ពេល​ជោគជ័យ​ហើយ កុំ​ភ្លេច​កំណត់​ថ្ងៃ​ខែ​ឆ្នាំ​ឲ្យ​ត្រូវ​ឡើង​វិញ​ណា៎ ដោយ​ចូល Settings > General > Date & Time រួចយក Automatically។
ជា ​ថ្មី​ម្ដង​ទៀត សូម​ណែនាំ​ឲ្យ​ប្រិយមិត្ត​កុំ​ទាន់​អាល​ jailbreak នៅ​ពេល​នេះ ព្រោះ​វា​មាន​បញ្ហា​មួយ​ចំនួន​ដូច​ជា crash លើ​កម្មវិធី​ផ្សេងៗ​លើ device របស់​អ្នក ខណៈ​ដែល​នៅ​ក្នុង​ Cydia មិន​ទាន់​មាន​កម្មវិធី​មួយ​ចំនួន​ដំណើរការ​ស្រួល​ជាមួយ​នឹង iOS 7.1/ 7.1.1 ៕
Video : https://www.youtube.com/watch?feature=player_embedded&v=3CVrLR0EbKU 
 ប្រភព៖ sabay.com.kh