អ្នកប្រើប្រាស់កុំព្យូទ័រសព្វថ្ងៃមានការព្រួយបារម្ភយ៉ាងខ្លាំងទៅលើការបាត់បង់ឯកសារដោយសារការរំខានពីមេរោគ ដូច្នេះហើយទើបគេសម្រេចចិត្តប្រើប្រាស់កម្មវិធីកម្ចាត់មេរោគសម្រាប់ទប់ស្កាត់ការរំខានពីមេរោគទាំងនោះ។ កម្មវិធីខ្លះដំឡើងប្រើមានប្រសិទ្ធភាពអាច Scan រកមេរោគ ហើយខ្លះទៀត បានដំឡើងដែរប៉ុន្តែមិនដំណើរការជួយទប់ស្កាត់ការឆ្លងមេរោគឡើយ។ តើដើម្បីដឹងថា anti virus ទាំងនោះដំណើរការដែរឬអត់ ត្រូវធ្វើម៉េចទៅ? ងាយទេសូមតាមដានតាមជំហានខាងក្រោម៖
១. ចូលលើ Start → វាយពាក្យ Notepad រួចចុច Enter
២. កម្មវិធី Notepad នឹងបើកឡើង, បន្ទាប់មកសរសេរតាមឃ្លាខាងក្រោម៖
X5O!P%@AP[4\PZX54(P^)7CC)7}$EICAR-STANDARD-ANTIVIRUS-TEST-FILE!$H+H*
X5O!P%@AP[4\PZX54(P^)7CC)7}$EICAR-STANDARD-ANTIVIRUS-TEST-FILE!$H+H*
៣.រួចហើយ save ទុកដោយកំណត់ប្រភេទឯកសារ (extension) ជា “*.exe” (ឧទាហរណ៍ៈ TestAntiV.exe) ជាការស្រេច។ (ចំណាំ – anti virus មានប្រសិទ្ធភាពវានឹងចាប់យក file ដែលបង្កើតនេះភ្លាម ផ្ទុយទៅវិញប្រសិនពុំមានអ្វីកើតឡើង នោះមានន័យថា anti virus របស់អ្នកគ្មានប្រសិទ្ធភាពឡើយ)
សាកល្បងពិសោធម្ដងមើល៍ តើ anti virus របស់អ្នកមានប្រសិទ្ធភាពឬអត់?
0 comments:
Post a Comment