មេរោគកុំព្យូទ័រនៅតែបន្តចោទជាបញ្ហានៅឡើយ ក្នុងពេលបច្ចុប្បន្ន។ ប្រិយមិត្តប្រាកដជា បានដឹង ទោះមិនច្រើន ក៏មានសញ្ញាណខ្លះៗអំពីមេរោគ ដែលនឹងបង្កផលប៉ះពាល់ដល់ម៉ាស៊ីន ជូនប្រើៗគាំង ចេញសារប្លែកៗ ដំណើរការកាន់តែយឺតទៅៗ រហូត restart ដោយខ្លួនឯងក៏មាន។
កាន់តែធ្ងន់ធ្ងរទៀតនោះ មេរោគអាចបំផ្លាញឯកសារនៅក្នុងកុំព្យូទ័រ មិនថាឯកសារការងារ ឬមួយកម្មវិធីទេ។ ដូច្នេះរាល់ម្ចាស់កុំព្យូទ័រទាំងឡាយតែងប្រុងប្រយ័ត្នបំផុតចំពោះការទប់ស្កាត់ពីមេរោគ។ ប្រភពចម្បង បន្ទាប់ពីឆ្លងតាមអ៊ីនធឺណិតនោះ គឺការដោត flash ដើម្បី copy ឯកសារដោយមិនបានប្រុងប្រយ័ត្នដែលផ្ដល់ឱកាសឱ្យមេរោគឆ្លងចូលទៅម៉ាស៊ីន។
មេរោគឆ្លងបានដោយសារកត្តាមួយចំនួនដូចជា ឆ្លងដោយសារមុខងារ USB autorun បើកចោលជាដើម។ មេរោគនៅលើ USB ជាច្រើន អាចបង្កផលប៉ះពាល់ដល់កុំព្យូទ័រ ហើយយើងក៏មិនអាចបញ្ឈប់ដំណើរការរបស់វាបាន។ ដូច្នេះ អ្នកប្រើជាច្រើន ប្រសិនមេរោគរាតត្បាតយ៉ាងខ្លាំងនៅក្នុងកុំព្យូទ័របស់ខ្លួនហើយនោះ មុខជា Format កុំព្យូទ័រហើយមែនទេ។ ខាងក្រោមនេះជា USB virus ល្បីបំផុតប្រចាំនៅ Windows 7, Vista និង XP:
- Autorun.inf
- Ravmon.exe
- New Folder.exe
- svchost.exe
- Heap41a
- Flash_Disinfector.exe
- boot.exe
- 3B_password_viewer.exe
- iph.exe
- unvise32.exe
- bad1.exe bad2.exe bad3.exe
- msmsg.exe
- system.exe
- newfolder.exe
- Ravmon.exe
- New Folder.exe
- svchost.exe
- Heap41a
- Flash_Disinfector.exe
- boot.exe
- 3B_password_viewer.exe
- iph.exe
- unvise32.exe
- bad1.exe bad2.exe bad3.exe
- msmsg.exe
- system.exe
- newfolder.exe
កុំបារម្ភនៅទំព័រនេះ Sabay សូមលើកយកពីរបៀបទប់ស្កាត់ការឆ្លងមេរោគដោយការធ្វេសប្រហែសប្រការណា មកបង្ហាញជូនដល់ប្រិយមិត្តនៅចុងសប្ដាហ៍នេះ ដូចខាងក្រោម៖
- ពេលដោត flash ចូលហើយ សូមកុំទាន់បើកចូលទៅយកឯកសារដោយផ្ទាល់។ នៅពេលដោត flash ចូលទៅកុំព្យូទ័រ នោះនឹងបង្ហាញផ្ទាំងថ្មីមួយគឺ AutoPlay។ ដើម្បីជៀសវាងឆ្លង virus សូមកុំចុចឱ្យដំណើរការកម្មវិធីណាមួយឱ្យសោះ ពោលគ្រាន់តែបិទចោលវិញដោយចុចខ្វែងក្រហម ហើយអនុវត្តតាមជំហានបន្តទៀតដូចខាងក្រោម៖
ដំណោះស្រាយទី១៖ ដំឡើងកម្មវិធីកម្ចាត់មេរោគ Antivirus Program៖
ប្រសិនអ្នកមិនមានកម្មវិធីកម្ចាត់មេរោគទេ ដូច្នេះចាំបាច់ដំឡើងមួយចូលទៅម៉ាស៊ីន។ នៅពេលមានហើយ សូមចុចស្ដាំ mouse ពីលើ USB Drive រួចរើសយកពាក្យ “Scan”។ Antivirus មានសមត្ថភាពរហូតពេលខ្លះអាចស្កេនរក និងលុបចោលមេរោគមាននៅក្នុង USB Drive បានដោយស្វ័យប្រវត្តិ។
ដំណោះស្រាយទី២៖ លុបមេរោគមិនបាច់ប្រើកម្មវិធី (manual)៖
បន្ទាប់ពីមិនបានដំណើរការអ្វីនៅលើផ្ទាំង autorun ដោយបានបិទចោលវិញហើយ សូមចូលទៅកាន់ Start → Run រួចវាយ cmd ដើម្បីចូលទៅកាន់ command prompt។ វាយអក្សរសំគាល់ Drive របស់ USB (drive letter) (ឧទាហរណ៍៖ f:) ហើយ Enter។ បន្ទាប់មកវាយបញ្ជា dir /w/a ហើយ Enter នោះនឹងបង្ហាញតារាង file ព្រមទាំង folder ទាំងអស់នៅក្នុង drive។ ត្រង់នេះ អ្នកឆែករកមើល file ណាដែលសង្ស័យ មិនធ្លាប់ស្គាល់ ឬមិនបាន copy ចូលពីមុន ព្រោះ file ទាំងនោះអាចជាមេរោគ។
ប្រសិនរកឃើញ ហើយ flash នោះបានឆ្លងមេរោគរួចទៅហើយ ដូច្នេះត្រូវប្រើពាក្យបញ្ជា attrib -r -a -s -h *.* រួច Enter។ ធ្វើដូចនេះ ដើម្បីលុបចោលការកំណត់លើ file ដែលត្រូវបានមេរោគកែឱ្យ Read Only, Archive, System និង hidden។ ក្រោយពីនេះ អ្នកអាចលុប file ដែលសង្ស័យជាមេរោគ ដោយប្រើបញ្ជា del filename។ ឧទាហរណ៍៖ del autorun.inf។ ដើម្បីឱ្យមានសុវត្ថិភាពជាងនេះ គួរស្កេនលើ USB drive ដោយប្រើ antivirus software។ ចុងក្រោយ ដក ហើយ ដោត flash ម្ដងទៀត នោះ flash នឹងប្រើបានជាធម្មតាដោយមិនខ្លាចមានមេរោគឡើយ។
ដំណោះស្រាយទី៣៖
ជាវិធីសាស្ត្រដ៏ល្អមួយ គឺចូលទៅបិទមុខងារ autorun នៅលើគ្រប់ USB removable ទាំងអស់។ ធ្វើដូច្នេះគឺអាចបញ្ចៀសការឆ្លងមេរោគបាន។ ដើម្បី disable autorun សូមចូលទៅ Windows 7 ឬ Vista សូមធ្វើតាមជំហានខាងក្រោម៖
- បើកម៉ឺនុយ Start រួចចុចចូល Control Panel
- ចុចចូលទៅ Default Program
- ចុចចូល Change Auto Play settings
- រំកិលចុះក្រោម រកមើល Mixed Content រួចរើសយក Take no action ហើយចុចលើប៊ូតុង Save ជាការស្រេច។
0 comments:
Post a Comment