Friday, January 24, 2014

iPhone, iPad និង​iPod របស់​ប្រិយមិត្ត​មាន​បញ្ហា​ដើរ​យឺត​មែន​ទេ? ហើយ​ space កាន់​តែ​តិច​ទៅៗ មែន​អត់?​ ​ពេល​នេះ​ ប្រិយមិត្ត​លែង​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​នេះ​ទៀត​ទៅ​ ដោយ​ Sabay នឹង​ណែនាំ​ពី​កម្មវិធី​ពិសេស​មួយ​សម្រាប់​សម្អាត (clean) iDevices ទាំង​៣​ប្រភេទ​នេះ។

iMobie PhoneClean គឺ​កម្មវិធី​ដែល​ប្រិយមិត្ត​អាច​តំឡើង​បាន​ទាំង​លើ Windows និង Mac របស់​អ្នក ហើយ​ភ្ជាប់​ជា​មួយ iDevices ដើម្បី​សម្អាត​និង​លុប​ចោល​រាល់​ files អត់​ប្រយោជន៍​នៅ​ក្នុង iDevices ដែល​ធ្វើ​ឲ្យ​ iDevices ដើរ​កាន់​តែ​លឿន​ដូច​ថ្មី​ទើប​ចេញ​ពី​ប្រអប់ និង​ចំណេញ​ space ថែម​ទៀត​ផង។


ប្រភេទ​ files ដែល PhoneClean សម្អាត​និង​លុប​ចោល​មាន៖
- Temp and Junk files
- Cache and Off-line files
- Cookie and Script files
- Sync-failed Media files
ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ប្រិយមិត្ត​គួរ​ធ្វើការ backup iDevices របស់​អ្នក​លើ​ iTunes ជា​មុន​សិន ក្រែង​លោ​កើត​មាន​បញ្ហា​ពេល​ PhoneClean លុប​ files អត់​ប្រយោជន៍​ចេញ។






ទាញ​យក​កម្មវិធី PhoneClean សម្រាប់ Windows និង Mac សូម​ចុច​ត្រង់​នេះ ៕

0 comments:

Post a Comment