Friday, January 24, 2014

កុំព្យូទ័រ​មាន​មេរោគ​ពេល​ដែល​យក​ External Hard Disk ​ឫ Flash USB ទៅ​ដោត​បញ្ចូល​ក្នុង​កុំព្យូទ័រ​នោះ​ វា​នឹង​ឆ្លង​មេរោគ​ហើយ​អាច​បណ្ដាល​ឲ្យ​ External Hard Disk ​ឫ Flash USB បើក​មិន​ចេញ និង​បណ្ដាល​ឲ្យ​ឯកសារ​ត្រូវ​បាត់​បង់​ ដោយ​មាន​បញ្ជា​ពី​កុំព្យូទ័រ​តម្រូវ​ឲ្យ​ Format នូវ External Hard Disk ​ឫ Flash USB នោះ។
សូម​កុំ​បារម្ភ​ឲ្យ​សោះ​ឥឡូវ​បញ្ហា​ទាំង​នេះ​ត្រូវ​ដោះ​ស្រាយ​តាម​ជំហាន​ដូច​ខាង​ក្រោម ៖​​
- ដំបូង​ពេល​ដែល​ដោត​បញ្ចូល​ External Hard Disk ​ឫ Flash USB វា​បោះ​សារ​ដូច​រូប៖


- ត្រូ​វ​មាន​កម្មវិធី Find and Mount តែ​បើ​មិន​ទាន់​មាន អាច​ចុចត្រង់​នេះ ដើម្បី​ទាញ​យក។ រួច​ហើយ ដំឡើង​កម្មវិធី​នេះ​តាម​​ដំណាក់​កាល​ដូច​ខាង​ក្រោម​ ៖


១. ទាញ​យក​ Find and Mount នៅ​ត្រង់​នេះ រូច  ដំឡើង​កម្មវិធី​មួយ​នេះ​​


២. ចូល​ទៅ​កាន់​ Desktop ដើម្បី​ទៅ​បើក​កម្មវិធី Find and Mount

៣. រក​មើល​ External Hard Disk ​ឫ Flash USB ណា​ដែល​ទាមទារ​ឲ្យ​ Format នោះ​រួច​ Right Click ដើម្បី​ជ្រើស​រើស​យក​ពាក្យ​ថា Scan

៤. ចូល​ដល់​ផ្ទាំង Select and Scan method ត្រូវ​ជ្រើស​រើស Thorough Scan រួច​ជ្រើស​រើស​យក​ Scan
៥. ដំណើរការ Scan យក​ឯកសារ​នៅ​ក្នុង External Hard Disk ​ឫ Flash USB ត្រូវ​បាន​បញ្ចប់​
៦. ពេល​ចេញ Partition 1 ហើយ​ Right Click រួច​រើស​យក​ Mount As ដើម្បី​ទាញ​យក​ឯកសារ​ពី Drive ដែល​មេរោគ​បាន​បិទ​យក​ទៅ​ដាក់​ក្នុង​ Drive ផ្សេង​មួយ​ទៀត​ទើប​អាច​មើល​ឃើញ​ឯកសារ​ទាំង​អស់
៧. ចុង​ក្រោយ​យើង​បាន​ឃើញ​ឯកសារ​ចេញ​ពី Drive នោះ​ហើយ​បន្ទាប់​មក​យើង​អាច​ Copy ចេញ​បាន​តាម​ចិត្ត​របស់​ប្រិយ​មិត្ត

0 comments:

Post a Comment