ចំពោះប្រព័ន្ធប្រតិបត្តិការ Microsoft Windows អាចគាំទ្រ file system មួយចំនួនដូចជា៖ FAT, NTFS, exFAT និង REFS។ ប្រិយមិត្តខ្លះប្រហែលធ្លាប់ឆ្ងល់ថា ហេតុអ្វីបានជា Copy ឯកសារចូល USB flash ឬប្រភេទ removable device មួយចំនួនមិនបាន ដោយលោតចេញផ្ទាំងដាក់ថា File Too Large។
ជាការពិតណាស់ មូលហេតុប្រាកដជាមកពីឯកសារដែលអ្នកចង់ copy មានទំហំធំហួសពី file system ទទួលទុក។ នោះអាចមកពី USB flash របស់អ្នកមានប្រភេទ file system ជា FAT32 ដែល FAT32 អាចទទួលឯកសារទុកពីការចម្លងក្នុងពេលតែមួយបានត្រឹម 4GB ចុះក្រោមប៉ុណ្ណោះ។ អ្នកអាចមើលប្រភេទ file system តាម Properties លើ Device ទាំងនោះ។ ដើម្បីដោះស្រាយបញ្ហានេះ អ្នកអាចប្ដូរ file system ពី FAT32 ទៅជា NTFS វិញ ព្រោះ NTFS មានលទ្ធភាពអាចទទួលទុកឯកសារទំហំធំជាង FAT32។
ទំព័រនេះIT-LoversKhសូមលើកយករបៀបប្ដូរ file system នៅលើ storage device ណាមួយបានដោយមិនចាំបាច់ Format ហើយក៏មិនបាត់ទិន្នន័យដែរ។ សូមអនុវត្តតាមជំហានខាងក្រោម៖
+ តាម Command Prompt
១. ចុចលើ Start រួចរបស់ PC រួចវាយ cmd និង Enter។ បន្ទាប់មកផ្ទាំង Command Prompt នឹងបើកឡើង ត្រង់នេះ សូមវាយពាក្យបញ្ជា chkdsk [drive letter]: /f។ បញ្ជានេះគឺសម្រាប់ឆែកមើលប្រភេទ file system របស់ storage device។ ឧទាហរណ៍៖ chkdsk h: /f
២. ប្រិយមិត្តមិនចាំបាច់ឆែកប្រភេទ file system ដូចខាងលើក៏បាន។ ដើម្បីប្ដូរ file system សូមវាយបញ្ជា៖ convert [drive letter]: /fs:[file system type] រួចត្រូវរង់ចាំដំណើរការប្ដូរ។ ឧទាហរណ៍៖ convert h: /fs:ntfs (បញ្ជាក់៖ ចង់ដឹងថា ប្ដូរបានសម្រេចឬអត់ អាចឆែកមើលតាម command ដូចជំហានទី១ ឬមើលតាម properties នៅលើ storage device)
សាកល្បង copy ឯកសារទំហំធំជាង 4GBម្ដងទៀតមើល៍ តើអាច copy ទៅរួចអត់?
0 comments:
Post a Comment